khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយារបស់ឯកឧត្តម គឹម ធា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវមហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ទុំ សាលឿង ភរិយារបស់ឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១០:៥៤នាទីព្រឹក ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភូមិភាគទី៦ សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម គឹម ធា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ទុំ សាលឿង ដែលជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្តមភរិយា មាតា មាតាក្មេក ជីដូន និងសាច់ញាតិដ៏ល្អ ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ ព្រមទាំងផ្តល់នូវដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រលាញ់ឱ្យមានការរួមរស់ក្នុងសង្គមប្រកបដោយគន្លងធម៌ គុណធម៌ និង សច្ចៈធម៌ ឱ្យខិតខំធ្វើតែអំពើល្អ និងកសាងនូវកុសលផលបុណ្យនានា ដើម្បីបុព្វហេតុនៃការីកចម្រើន និងសុខដុមរមនា ក្នុងសង្គមជាតិ…។
    សូមវត្ថុស័ក្កិសិទ្ធក្នុងលោក និងតេជៈបារមីនៃព្រះពុធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ទុំ សាលឿង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
    សូមជម្រាបថា៖ សពលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ទុំ សាលឿង ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ២៦៦ ផ្លូវលេខ២១០ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ខៀវ មុត ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
    thumbnail
     
    សមាជិកគណៈកម្មការ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទថ្នាក់ជាតិស្តីអំពី គោលនយោបាយគ្រឿងស្រវឹងនៅកម្ពុជា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ